មានមនុស្សជាច្រើនដែលជាធម្មតាយកទូរសព្ទ័ទៅបន្ទប់ទឹកដើម្បីស្ដាប់ចម្រៀងបណ្ដើរងូតទឹកបណ្ដើរ តែពួកមិនបានដឹងថាវា
ជាទម្លាប់ដ៏គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចធ្វើឲ្យអ្នក
និងអ្នកដទៃទៀត ឆ្លងមេរោគ ដូចជា Salmonella និង E. Coli ជាដើម។
អ្នកជំនាញផ្នែកអនាម័យ វេជ្ជបណ្ឌិត Dr. Lisa Ackerley បានឲ្យដឹងថា
ប្រសិនបើអ្នកលាងសម្អាតគូទ បន្ទាប់ពីបត់ជើងរួច
ហើយចាប់កាន់ទូរសព្ទដៃ
នោះអ្នកដូចជាមិនបានលាងដៃអីចឹង ព្រោះបាក់តេរីទាំងអស់ ដែលជាប់នៅលើទូរសព្ទដៃ នឹងមកចម្លងលើដៃអ្នកវិញ។
តើយើងគួរធ្វើដូចម្ដេច?
លោកវេជ្ជបណ្ឌិត Dr. Ron Cutler នាយកផ្នែកវិទ្យាសាស្ត្រជីវសាស្ត្រ នៅឯសកលវិទ្យាល័យ «Queen Mary University London» ស្ថិតក្នុងទីក្រុង London
ប្រទេសអង់គ្លេស បានប្រាប់ឲ្យដឹងថា ជាទូទៅអ្នកគ្រាន់តែកុំយកទូរសព្ទដៃ ចូលទៅលេងក្នុងបន្ទប់ទឹកជាការស្រេច ប្រសិនបើអ្នកព្រួយបារម្ភពីការឆ្លងមេរោគផ្សេងៗ។
លោកវេជ្ជបណ្ឌិតរូបនេះ បានឲ្យដឹងទៀតថា កម្រិតនៃការចម្លងមេរោគ ប្រែប្រួលអាស្រ័យលើទីកន្លែង ដែលបង្គន់តាំងនៅ។ ការិយាល័យតូចមួយ អាចនឹងមិនមានបញ្ហាទេ
ប៉ុន្តែបើនៅមន្ទីរពេទ្យ ឬ សាលារៀន មេរោគអាចនឹងចរាចរខុសគ្នា។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Ackerley បានឲ្យដឹងដែរថា «មេរោគមិនត្រឹមតែចម្លង តាមរយៈដៃឡើយ។ វាជាបញ្ហាចម្បង ប៉ុន្តែវាមិនមែនជាបញ្ហាតែ១គត់ទេ។ មេរោគអាចធ្វើដំណើរប្រហែល
១,៨ម៉ែត្រ ពីបង្គន់ ហើយវាជាមូលហេតុ ដែលអ្នកមិនគួរទុកច្រាសដុសធ្មេញ និងទុកទូរសព្ទនៅលើធ្នើរ ឬដែកព្យួរក្រដាស នៅក្បែរបង្គន់ឡើយ។ មិនតែប៉ុណ្ណោះ
មេរោគអាចរស់នៅ រហូតដល់ទៅ ២-៣ថ្ងៃ នៅលើទូរសព្ទរបស់អ្នក។»
លោកវេជ្ជបណ្ឌិត Cutler បាននយាយថា «នៅពេលទូរសព្ទឡើងកម្តៅបន្តិច វាផ្តល់នូវបរិយាកាសកាន់តែកក់ក្តៅដល់បាក់តេរី។ ដូច្នេះ កុំភ្លេចលាងដៃរបស់អ្នក ជាមួយសាប៊ូ និងទឹក
ហើយទុកទូរសព្ទដៃនៅក្នុងកាបូប មុនពេលចូលក្នុងបន្ទប់ទឹក»។
Loading...
0 comments: