ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំទឹកប្រាក់១៧០លានផោនក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Harry Kane របស់ Tottenham នេះបើតាមប្រភព Metro។ ក្រុមបិសាចក្រហមមានទំនាក់ទំនងជាយូរមកហើយ ជាមួយកីឡាករវ័យ២៤ឆ្នាំរូបនេះ ហើយមកដល់រដូវកាល២០១៧/២០១៨ ក៏មានទំនាក់ទំនងម្ដងទៀត ស្របពេលកីឡាកររូបនេះរកបាន១១គ្រាប់ឲ្យ Spurs ៩ប្រកួតនៅដើមរដូវកាលថ្មីនេះ។
ក្រុមខ្នាយមាសពិតជាមិនចង់លក់ខ្សែប្រយុទ្ធល្អរបស់ខ្លួននោះទេ ហើយពួកគេចង់ទុកកីឡាករជម្រើសជាតិអង់គ្លេសឲ្យនៅបន្តទៀត។ ប៉ុន្តែប្រភពមួយទៀតគឺ The Sun បានសន្និដ្ឋានថា Jose Mourinho បានត្រៀមខ្លួនរួចហើយក្នុងការទិញកីឡាកររូបនេះ បំបែកកំណត់ត្រា Premier League មកលេងនៅ Old Trafford។ បិសាចក្រហមទើបតែទិញបានខ្សែប្រយុទ្ធ Romelu Lukakuពីក្លឹប Everton ក្នុងរដូវក្ដៅនេះ ហើយលោក Jose ជឿថា Kane នឹងក្លាយជាខ្សែប្រយុទ្ធដៃគូជាមួយកីឡាករបែលហ្សិកសាកសមបំផុត។ កាលពី២ឆ្នាំមុន Red Devils បានចំណាយលុយ៤០លានផោនបូកទាំង Javier Hernandez សម្រាប់នាំយក Kane ប៉ុន្តែSpurs បានបដិសេធភ្លាមតែម្ដង។
យ៉ាងណាក៏ដោយ! នៅពេលនេះ Spurs កំពុងតំឡើងតម្លៃប្រាក់ឈ្នួលឲ្យ Harry Kane ១៥ម៉ឺនផោនដើម្បីបិទការផ្ទេរចេញពីការចង់បានរបស់ Manchester United និង Real Madrid ៕
ប្រភព៖ KQube
Loading...
0 comments: