ស្របពេលជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី Marc Garneau បានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ទាក់ទងទៅនឹងឧបទ្ទវហេតុដែលបានកើតឡើងកាលពីសប្តាហ៍មុនថា៖ “កាលពីថ្ងៃទី12 ខែតុលា ឆ្នាំ2017 កន្លងទៅនេះ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងបានហោះទៅបុកនឹង Drone មួយក្នុងអាកាសយាន្ដដ្ឋានអន្ដរជាតិ Jean Lesage ទីក្រុង Québec។ នេះគឺជាលើកទីមួយហើយ ដែលមានរឿងបែបនេះកើតឡើង ហើយសម្រាប់យន្ដហោះគឺមិនមានខូចខាតអ្វីឡើយ ពោលគឺអាចបន្ដដំណើរទៅមុខ និងចុះចតបានដោយសុវត្ថិភាព។”
គួរបញ្ជាក់ផងដែរថា យន្ដហោះមួយគ្រឿងនោះមានផ្ទុកអ្នកដំណើរ 8នាក់ ហើយ Drone មួយគ្រឿងនោះបានហោះឡើងលើរហូតដល់ទៅកម្ពស់ 1,500ហ្វីត (450ម)ឯណោះ។ ឥឡូវនេះអាជ្ញាធ័រកំពុងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានិកដើម្បីតាមដានស្ថានភាព និងសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដាសម្រាប់ការស៊ើបអង្កេតលើករណីនេះ។
Loading...
0 comments: