
សាំងហ្គាពួរ៖ កាលពីពេលថ្មីៗនេះ
មានហេតុការណ៍គួរឲ្យហួសចិត្តនិងភ្ញាក់ផ្អើលមួយបានកើតឡើងនៅ Toa Payoh Lorong
ប្រទេស សាំងហ្គាពួរ
ពាក់ព័ន្ធនឹងបុរសចំណាស់ម្នាក់បានធ្វើឲ្យក្មេងស្រីមិនទាន់គ្រប់អាយុ ២នាក់មានការតក់ស្លុតជាខ្លាំង។
រឿងរ៉ាវនេះក៏ធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមផងដែរ បន្ទាប់ពីមានការ
បង្ហោះនូវពត៌មានលម្អិតអំពីអ្វីដែលបានកើតឡើង។
បង្ហោះនូវពត៌មានលម្អិតអំពីអ្វីដែលបានកើតឡើង។
យោងតាមការបង្ហោះលើបណ្ដាញសង្គមបានឲ្យដឹងថា បុរសចំណាស់មានវ័យ ៦២ឆ្នាំ
ម្នាក់បានយកវីដេអូអាសអាភាសដែលមានក្នុងទូរស័ព្ទទៅឲ្យក្មេងស្រីដែលទើបនឹងមានអាយុ ១០ឆ្នាំ និង ១៥ឆ្នាំ
ដែលអង្គុយនៅតុក្បែរគាត់ក្នុងហាងកាហ្វេមួយមើល។
ខណៈនោះបុរសចំណាស់ក៏បានសម្លឹងមើលទៅក្មេងស្រីវ័យ ១៥ឆ្នាំ មិនដាក់ភ្នែកហាក់ដូចជារងចាំមើល
ប្រតិកម្មរបស់នាងចំពោះវីដេអូអាសអាភាស ពិតជាសំណាងល្អណាស់ ម្ដាយក្មេងស្រីទាំងពីរបានសម្គាល់ឃើញនិងចាប់អារម្មណ៍
ចំពោះអ្វីដែលតាចាស់បានធ្វើចំពោះកូន។
ស្ត្រីជាម្ដាយបានស្រែកដាក់តាចាស់នោះ ហើយក៏បានតេទៅរាយការណ៍ប្រាប់ប៉ូលីសផងដែរ។
មិនយូរប៉ុន្មានប៉ូលីសក៏បានមកដល់ហាងកាហ្វេ រួចសួរនាំអ្នកគ្រប់គ្នាដែលនៅក្នុងហាងទាក់ទងនឹងហេតុការណ៍
បន្ទាប់មកប៉ូលីសក៏បានសុំឆែកមើលទូរស័ព្ទបុរសចំណាស់។ ចុងក្រោយបុរសចំណាស់រោគចិត្តត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួន
ដោយសារតែបានបង្កការរំខានដល់សាធារណៈជន។ ទន្ទឹមនឹងនេះដែរ ករណីដែល
បុរសរូបនេះបានធ្វើដាក់ក្មេង គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។
បុរសរូបនេះបានធ្វើដាក់ក្មេង គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។
គួរបញ្ជាក់ផងដែរថា រឿងហេតុនេះបានផ្ដល់ភាពតក់ស្លុតដល់ក្មេងស្រីទាំងពីរនាក់ជាខ្លាំង ដោយពួកគេគិតតែពីយំរហូត។
ជនរងគ្រោះ គឺជាអនីតិជនហើយពួកគេត្រូវការការពារពីមនុស្សធំឲ្យផុតពីទង្វើ ឬសកម្មភាពមិនសមរម្យបែបនេះ
ដោយសារតែក្មេងតូចៗមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារខ្លួនឯងឡើយ៕
ប្រភព៖ Khmer Note
Loading...
0 comments: