ខេត្តកណ្តាល៖ បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈលើកុមារីអនីតិជន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ស.ព ភេទស្រី អាយុ ០៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ចំណែកឯជនសង្ស័យមានឈ្មោះ ឃ្លឹម ខេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។
ប្រភពព័ត៌មានបានឲ្យដឹងថា រយៈកាលកន្លងមកជនសង្ស័យតែងតែចេញចូលទៅ ផឹកស៊ីជាមួយជីតាកុមារីរងគ្រោះ ជាញឹកញាប់ របៀបអ្នកជិតខាងរាប់អានគ្នា។ លុះនៅព្រឹកថ្ងៃកើតហេតុខាងលើ វេលាម៉ោងប្រមាណជា ០៩និង ០០នាទី ជនសង្ស័យ បានផឹកស៊ីស្រវឹងរហូតដល់ពេលថ្ងៃត្រង់ទើបត្រលប់មកផ្ទះវិញ។ បន្ទាប់ពីមកដល់ផ្ទះហូបបាយរួចរាល់បានមួយសន្ទុះ ជនសង្ស័យក៏បានដើរមកដល់ផ្ទះកុមារីរងគ្រោះក្នុងសភាពស្រវឹង រួចឡើងទៅលើផ្ទះបើកទូរទស្សន៍មើលជាមួយកុមារីរងគ្រោះ ដោយម្ដាយរបស់កុមារីរងគ្រោះដេកឈឺព្យួរសេរ៉ូមនៅលើគ្រែក្រោមផ្ទះ។
បានបន្តិចក្រោយមក ម្ដាយក្មេងស្រីរងគ្រោះឈ្មោះ ពុំ ធី បានឃើញកូនរបស់ខ្លួនចុះមកដី ហើយជនសង្ស័យក៏ចុះមកតាម ពេលនោះក្មេងស្រីក៏ឡើងទៅលើផ្ទះវិញ ក្រោយមកជនសង្ស័យដោយឃើញក្មេងស្រីរងគ្រោះនៅតែម្នាក់ឯង ក៏ចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទ រួចខ្លួនក៏បានយកចង្អុលដៃខាងឆ្វេងទៅលូកស្ទាបប្រដាប់ភេទរបស់ក្មេងស្រី បណ្ដាលអោយចេញឈាមពីយោនី រួចហើយបំរុងចាប់រំលោភ តែត្រូវបានម្ដាយកុមារីរងគ្រោះឡើងមកទាន់ ជនសង្ស័យក៏បានងើបចេញទំលាក់ខ្លួនដេកនៅទីនោះទៀតទៅ រួចម្ដាយកុមារីបានសួរនាំកូនចេញពីជនសង្សយ័ និងឃើញឈាមប្រឡាក់ជាប់ភ្លៅកូន ក៏នាំកូនទៅអោយពេទ្យឯកជនធ្វើការពិនិត្យ ហើយប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍កំពង់កុង បានចុះដល់កន្លែងកើតហេតុរួចឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។ នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន។ សមត្ថកិច្ចនគរបាលស្រុកបន្តកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
Loading...
0 comments: