ភ្នំពេញ៖ ស្ត្រីម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯង ដឹងហេតុថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ម៉ោង១៦និង០០នាទី នៅចំណុចផ្ទះជួលលេខ១០ ផ្លូវM១៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះវ៉ា នួនសុភា ភេទស្រី អាយុ29 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះធ្លាប់លេបថ្នាំសំលាប់ខ្លួនម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យកទៅពេទ្យជោរៃ។ លុះដល់វេលាម៉ោង១៦និង០០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧
ជនរងគ្រោះបានយកក្រមាចងកធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់ដេកសា្លប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញក៏ប្រាប់សន្តិសុខ រួចមករាយការណ៌ជូនសមត្ថកិច្ច។
- ការសន្និដ្ឌានៈ យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនិងលោក ឧកញ៉ា នង សុវណ្ណារ័ត្នគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបានបញ្ជាប់ថា៖ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង។
-បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សណ្តោស
Loading...
0 comments: