ហើយទោះបីជាគេដឹងថាខ្លួនមានជំងឺនោមផ្អែម និងត្រូវតមចំណីអាហារមួយចំនួនក៏ដោយ ក៏រូបគេនៅតែលួចញ៉ាំប្រភេទភេសជ្ជៈខាងលើនេះរាល់ថ្ងៃដែរ ដូចនេះវាបានធ្វើឲ្យជំងឺរបស់គេ តែធ្ងន់ធ្ងរបន្ថែមទៀត។ កាលពីឆ្នាំទៅយុវជនរូបនេះមានដំបៅនៅលើជើង ហើយវាបានរលួយ មានក្លិនស្អុយ ដែលមានវេជ្ជបណ្ឌិតម្នាក់បានណែនាំឲ្យធ្វើការកាត់ជើងនេះចោលដើម្បីរក្សាជីវិតជនរងគ្រោះ។ យ៉ាងណាក្តី ម្តាយរបស់គេមិនយល់ព្រមនោះទេ ហើយបាននាំគេទៅមន្ទីរពេទ្យជំនាញមួយទៀត។
មន្ទីរពេទ្យជំនាញនេះ មិនតម្រូវឲ្យកាត់ជើងនោះទេ គេអាចព្យាបាលដោយរក្សាទុកជើងទាំងសងខាងបាន តែយ៉ាងណាក្តី ជនរងគ្រោះនៅតែមិនអាចដើរបាន ដូចធម្មតានោះទេ ត្រូវអង្គុយលើរទះរុញ និងវារជាដើម។ យុវជនរូបនេះមិនបានទៅរៀនដូចយុវជនផ្សេងទៀតទេ ហើយពេលនេះ ម្តាយរបស់គេក៏គ្មានលុយច្រើនសម្រាប់ព្យបាលគេទៀតដែរ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីជា ច្រើនក្តុកក្តួលក្នុងចិត្ត និងព្យាយាមរៃអង្គាសប្រាក់ដើម្បីជួយជនរងគ្រោះរូបនេះ៕
ភក្តី
ប្រភព៖ Khmer Note
Loading...
0 comments: