កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យបាន១០នាក់ និងថ្នាំញៀន ២៥កញ្ចប់តូច ក្នុង២ករណីផ្សេងគ្នា នៅស្រុកទឹកឈូ និងក្រុងកំពត

8:46 PM 0


(កំពត)៖ កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុក.ក្រុងពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធី និងដឹកនាំដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ម៉ុត ដារ៉ា ចុះឆ្មក់បង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្សយជាបន្តបន្ទាប់បានចំនួន១០នាក់ និងដកហូតថ្នាំញៀនបាន២៥កញ្ចប់តូច ក្នុង០២ករណីផ្សេងគ្នា។
 
មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា: ករណីទី១: កម្លាំង ឃាត់ខ្លួនបាន ជនសង្ស័យ ០៣នាក់ កាលពីម៉ោង១២ថ្ងៃត្រង់ ទី២៣ ខែគុម្ភះ ឆ្នាំ២០១៧ នៅ ភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ជនសង្ស័យ រួមមាន:១.ឈ្មោះ ហង់ ណាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ ២.ឈ្មោះ ឈាន រី ភេទប្រុស អាយុ ២៥ឆ្នាំ និង ៣.ឈ្មោះ ប្រាក់ វុត្ថា ភេទប្រុស អាយុ ៣២ឆ្នាំ អ្នកទាំងបីររស់នៅភូមិ ឃុំ កន្លែងឃាត់ខ្លួនខាងលើនិងដកហូតបានថ្នាំញៀនចំនួន ១១កញ្ចប់តូច។ 
ដោយឡែក ករណីទី២ កម្លាំងដដែល ចុះបង្ក្រាប ឃាត់ខ្ួនបានជាបន្តបន្ទាប់ នូវជនសង្ស័យ ០៧នាក់ កាលពីម៉ោង៤:៣០នាទីរសៀលថ្ងៃទី២៣ដដែល នៅភូមិទ្វីខាងជើង និងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។ ជនសង្ស័យរួមមាន:១.ឈ្មោះ ម៉ាត់ តុលលីម ភេទប្រុស អាយុ២៧ឆ្នាំ ២.ឈ្មោះហេន យុត្រា ភេទប្រុស អាយុ២៣ឆ្នាំ ៣.ឈ្មោះ ប៉ែន សាម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ៤.ឈ្មោះ ឈ្មោះ ប៉ូ វិល ភេទប្រុស អាយុ៣២ឆ្នាំ។ ទាំង០៤នាក់ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ៥.ឈ្មោះ ម៉ា រ៉ូ ភេទប្រុស អាយុ៥៤ឆ្នាំ ៦.ឈ្មោះ ម៉ា រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត និង ៧.ឈ្មោះ សោម ផល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ 

 
និងដកហូតវត្ថុតាង រួមមានៈ ម្សៅក្រាមពណ៌សថ្លា ចំនួន១៤កញ្ចប់តូច និងឧបករណ៏ជក់១កំប្លេ។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕
Loading...

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

0 comments:

back to top
© 2014 News-share4you. Distributed By MyBloggerThemes | Design By Bloggertheme9
Powered By Blogger.